Forkhmer Cambodia Angkor News Songs

សូមស្វាគមន៍ បងប្រុស បងស្រី ជាទីស្រលាញ់ អរគុណណាស់ដែលបានចូលមកមើលប្លករបស់ខ្ញុំ...ហើយប្រសិនបើបងប្រុសបងស្រីចង់ទាក់ទងខ្ញុំសូមអញ្ជើញផ្ញើអ៊ីម៉ែលមកខ្ញុំ.....
ពត៍មានក្នុងប្រទេសMay 13, 2008 8:29 am

ព្រះ​ករុណា​សម្ដេច​ព្រះ​បរមនាថ នរោត្ដម​ សីហមុនី ព្រះ​មហាក្សត្រ​នៃ​កម្ពុជាព្រះ ​មហាក្សត្រ​នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា ព្រះ​ករុណា​សម្ដេច ព្រះ​នរោត្តម​សីហមុនី ទ្រង់​ប្រសូត​នា​ថ្ងៃ​ទី​១៤ ឧសភា ឆ្នាំ​១៩៥៣ នៅ​ទីក្រុង​ភ្នំពេញ។ ព្រះ​អង្គ​ជា​ព្រះ​រាជ​បុត្រា​របស់​សម្ដេច​ព្រះ​នរោត្ដម​សីហនុ ព្រះ​មហា​វីរ​ក្សត្រ និង​សម្ដេច​ព្រះ​វរ​រាជ​មាតា នរោត្ដម មុនីនាថ សីហនុ។

ពី​ឆ្នាំ​១៩៥៩ ដល់​ឆ្នាំ​១៩៦២ ព្រះ​អង្គ​ទ្រង់​សិក្សា​នៅ​សាលា​បឋម​សិក្សា​ព្រះ​នរោត្ដម​ បន្ទាប់​មក​ចូល​សិក្សា​នៅ​សាលា​ដេកាត​បារាំង ក្រុង​ភ្នំពេញ។ ពី​ឆ្នាំ​១៩៦៧ មក​ ១៩៧១ ទ្រង់​សិក្សា​សិល្បៈ (របាំ ដូរ​តន្ត្រី ល្ខោន) នៅ​ឯ​វិជ្ជា​ឋាន​អភិរក្ស​ជាតិ​ទីក្រុង​ប្រាក។ ឆ្នាំ​១៩៧០ ទ្រង់​ប្រឡង​ជាប់​សញ្ញាប័ត្រ​បាក់​កាឡូរេអា នៅ​ទីក្រុង​ប្រាក​និទ្ទេស​ល្អ​ណាស់។ ឆ្នាំ​១៩៧១ ទ្រង់​ទទួល​រង្វាន់​លេខ​មួយ​ខាង​របាំ​ក្លាស៊ិក​នៃ​វិជ្ជា​ឋាន​អភិរក្ស​ជាតិ​ ក្រុង​ប្រាក។ ឆ្នាំ​១៩៧១ ដល់​១៩៧៥ ទ្រង់​សិក្សា​សាលា​ជាន់​ខ្ពស់​នៃ​របាំ​ដូរតន្ត្រី និង​ល្ខោន​នៅ​បណ្ឌិត​សភា​សិល្បៈ​ដូរ​តន្ត្រី​ក្រុង​ប្រាក។ ឆ្នាំ​១៩៧៥​ទ្រង់​ទទួល​សញ្ញាប័ត្រ​សិក្សា​ជាន់​ខ្ពស់​ខាង​សិល្បៈ (របាំ ដូរតន្ត្រី​​ ល្ខោន) នៃ​បណ្ឌិត​សភា​សិល្បៈ​ដូរតន្ត្រី​ក្រុង​ប្រាក។ ឆ្នាំ​១៩៧៥ ទ្រង់​ជា​អ្នក​សរសេរ​និក្ខេបបទ​ស្ដី​ពី​ទស្សនាទាន និង​ការ​គ្រប់​គ្រង​សាលា​សិល្បៈ​​នៅ​កម្ពុជា។ ឆ្នាំ​១៩៧៥-១៩៧៦ ទ្រង់​សិក្សា​ថ្នាក់​ខ្ពស់​ខាង​ថត​ខ្សែ​ភាពយន្ត​នៅ​សាធារណរដ្ឋ​ប្រជាមានិត​ ប្រជាធិបតេយ្យ​កូរ៉េ។ ឆ្នាំ​១៩៨១ ទៅ​ ២០០០ ទ្រង់​ជា​សាស្ត្រាចារ្យ​ខាង​របាំ​ក្លាស៊ិក និង​គរុកោសល្យ​សិល្បៈ​នៅ​វិជ្ជា​ឋាន​អភិរក្ស MARIUS PETIPA នៅ​វិជ្ជា​ឋាន​អភិរក្ស​ GARRIEL FAURE និង​នៅ​វិជ្ជា​ឋាន​អភិរក្ស W.A.MOZART នៃ​ទីក្រុង​ប៉ារីស។

ឆ្នាំ​១៩៨៨ ដល់​១៩៩៣ ទ្រង់​ជា​អគ្គនាយក និង​សិល្បករ​នៃ​សមាគម​ថត​ខ្សែ​ភាព​យន្ត​ខ្មែរ​ខេមរា។ ឆ្នាំ​១៩៩២ ដល់​១៩៩៣ ទ្រង់​ត្រូវ​បាន​ជ្រើស​តាំង​ជា​ឯកច្ឆន្ទ ដោយ​បណ្ដា​សមាជិក​ក្រុម​ប្រឹក្សា​ជាតិ​ជាន់​ខ្ពស់​របស់​កម្ពុជា​ជា​តំណាង​ អចិន្ត្រៃយ៍​របស់​កម្ពុជា​ប្រចាំ​អ.ស.ប។ ឆ្នាំ​១៩៩៣ ដល់​២០០៣​ទ្រង់​ជា​ឯកអគ្គរាជទូត​នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា​ប្រចាំ​អង្គការ ​យូនេស្កូ។

ថ្ងៃ​ទី​១ កុម្ភៈ ឆ្នាំ​១៩៩៤ ទ្រង់​ត្រូវ​បាន​ថ្វាយ​ព្រះ​បរម​ងារ​ជា​សម្ដេច​ក្រុម​ឃុន។ ខែ​មករា ឆ្នាំ​២០០៤​ទ្រង់​ជា​ទី​ប្រឹក្សា​ជាន់​ខ្ពស់​ផ្ទាល់​របស់​ព្រះ​មហាក្សត្រ។ ក្រៅ​ពី​ភាសា​ខ្មែរ​ទ្រង់​ចេះ​ភាសា​បារាំង អង់គ្លេស និង​ឆេក៕ (ពត៍មានល្អដោយៈ ស្ត្រី)

ពត៍មានក្នុងប្រទេសMay 12, 2008 5:15 am

ភ្នំពេញ៖ រូបភាព​វីដេអូ​បង្ហាញ​ពី​បុរស-ស្រី​វ័យ​ក្មេង​២​នាក់​រួមរក្ស​ជាមួយ​គ្នា​ បាន​ត្រូវ​គេ​បញ្ជូន​តាម​ប្លូធូស៍​ (Bluetooth) ពី​ទូរស័ព្ទ​មួយ​ទៅ​ទូរស័ព្ទ​មួយ​ចែក​ចាយ​គ្នា​មើល​នៅ​តាម​ទីកន្លែង​មួយ​ ចំនួន​ក្នុង​ទីក្រុង​ភ្នំពេញ។ ប្រការ​ដែល​ធ្វើ​ឲ្យ​អ្នក​មើល​មាន​ការ​ងឿង​ឆ្ងល់​បំផុត​នោះ​ គឺ​តាម​រយៈ​ការ​តាម​ដាន​ឆាក​ក្ដៅ​សាច់​ពី​ដើម​ដល់​ចប់​ គេ​អាច​ដឹង​បាន​ថា បុរស-​ស្ត្រី​នោះ​ជា​ប្ដី​ប្រពន្ធ​នឹង​គ្នា ហើយ​អ្នក​ថត​រូប​វីដេអូ​ជា​កុមារី​ម្នាក់​អាយុ​ប្រមាណ​ ៧​ ទៅ​៨​ឆ្នាំ និង​ជា​កូន​របស់​តួ​ឯក​ទាំង​ពីរ​នោះ​តែ​ម្ដង។ សំណួរ​បាន​ចោទ​ឡើង​ថា​ ហេតុ​អ្វី​ក៏​មាន​ទង្វើ​ឆ្កួតៗ​បែប​នេះ​កើត​ឡើង។

រូបភាព​វីដេអូ​ខាង​លើ​ត្រូវ​បាន​គេ​ជឿ​ថា​ បាន​ថត​ដោយ​ប្រើ​ទូរស័ព្ទ​ដៃ ហើយ​វា​ត្រូវ​បាន​គេ​ផ្សព្វផ្សាយ​កាល​ពី​ពេល​ថ្មីៗ​នេះ។

រូបភាព​វីដេអូ​នោះ​ បាន​បង្ហាញ​ពី​រូបរាង​ដេក​អាក្រាត​របស់​ស្ត្រី​វ័យ​ក្មេង​ម្នាក់​ផ្កាប់​មុខ ​នៅ​លើ​ពូក​នៅ​ក្នុង​បន្ទប់​មួយ​ដែល​រៀប​ចំ​ពូក​ដាក់​លើ​កម្រាល​ឥដ្ឋ។ បន្ទាប់​មក​គេ​ឮ​សូរ​សំឡេង​ណែនាំ​របស់​បុរស​ម្នាក់​ឲ្យ​កុមារី​ម្នាក់​ជា​ អ្នក​ថត​រូប​មុន​ពេល​ដែល​បុរស​នោះ​ឡើង​ទៅ​រួមរក្ស​ជាមួយ​នារី​ខាង​លើ ហើយ​ក៏​មាន​ឆាក​បង្ហាញ​រូបរាង​ក្មេង​ស្រី​អ្នក​ថត​វីដេអូ​នេះ​ផង​ដែរ​ តាមរយៈ​ការ​សន្ទនា​នោះ​គេ​ដឹង​ថា​ អ្នក​ទាំង​បី​មាន​ទំនាក់ទំនង​នឹង​គ្នា​ក្នុង​ឋានៈ​ជា​ ឪពុក-ម្ដាយ-កូន។

ជាមួយ​នឹង​អារម្មណ៍​ជ្រួល​ច្រាល​ អ្នក​ដែល​បាន​មើល​រូប​នោះ​ពិត​ជា​ជេរ​ប្រមាណ​ចំពោះ​ប្ដី​ប្រពន្ធ​ទាំង​ពីរ​ នោះ​ថា ជា​មនុស្ស​អសីលធម៌​ ជា​មនុស្ស​ថោក​ទាប​ មិន​គួរ​ជា​មនុស្ស​ទេ​ គួរ​ជា​សត្វ​ល្អ​ជាង ព្រោះ​ការ​រួម​សិច​បែប​នេះ​ គូរ​ធ្វើ​ដោយ​លាក់​លៀម ដោយ​មាន​ការ​អៀន​ខ្មាស​ មិន​គួរ​បើក​ចំហ​នៅ​ចំពោះ​មុខ​កូន​ស្រី​ ហើយ​ឲ្យ​កូន​ស្រី​ថត​ទុក​ថែម​ទៀត​នោះ។

នៅ​ក្នុង​រូបភាព​វីដេអូ​នេះ គេ​អាច​ឭ​សំឡេង​កូន​ស្រី​នោះ​ស្រែក​ថា «​ប៉ា​អស់​ខ្យល់​ហើយ»«ម៉ាក់​ស្រួល​ហើយ»«ម៉ាក់​មាន​ឈាម​ទេ»។ល។

នេះ​ជា​រៀង​អនាចារ​មួយ​ដែល​ប៉ះពាល់​ដល់​អនាគត​ក្មេង​ស្រី​តូច​មួយ​ដែល​មិន​ទាន់​ដឹង​ក្ដី​នៅ​ឡើយ។

ជាមួយ​គ្នា​នេះ​ ក៏​នៅ​មាន​ការ​ថត​រូប​ប្រពន្ធ​ខ្លួន​ឯង​ដេក​ស្រាត​ដាក់​នៅ​ក្នុង​ទូរស័ព្ទ​ ផង​ដែរ។ នារី​នោះ​មាន​អាយុ​ខ្ទង់​៣០​ឆ្នាំ​ មាន​សាច់​ឈាម​ស្រស់​ស្អាត​សម​ជា​ត្រកូល​អ្នក​មាន​គួរ​សម​ បាន​ដេក​នៅ​លើ​គ្រែ ហើយ​ត្រូវ​ប្ដី​ទាញ​សំពត់​រ៉ូប​សើយ​ឡើង​ទៅ​លើ រួច​ថត​ត្រង់​ប្រដាប់​ភេទ​យ៉ាង​យូរ​ និង​ថត​មុខ​ប្រពន្ធ​ខ្លួន​ឯង​ ជាមួយ​សំឡេង​និយាយ​ទៅ​កាន់​ប្ដី​ថា «ហ្នឹង​ហើយ​ប្ដី​ល្អ​របស់​អូន»។
អ្នក​ខ្លះ​និយាយ​ថា​ នោះ​ជា​រួប​ភាព​របស់​ពួក​រោគ​ចិត្ត ប៉ុន្តែ​ខ្លះ​និយាយ​ថា​ ការ​ថត​រូប​បែប​នេះ​គ្រាន់​តែ​ជា​ការ​ថត​ដាក់​ទូរស័ព្ទ​ទុក​លេង​ ក៏​ប៉ុន្តែ​ពេល​ដែល​គេ​យក​ទូរស័ព្ទ​ទៅ​លក់​ អាច​ជា​គេ​ភ្លេច​លុប​ចោល​ ហើយ​ក៏​ក្លាយ​ជា​ចំណី​ភ្នែក​របស់​អ្នក​ដទៃ​តែ​ម្ដង។ ក៏​ប៉ុន្តែ​ការ​ដែល​គេ​យ​ក​ក្មេង​ស្រី​ម្នាក់​អាយុ​ប្រមាណ​ ៧-៨​ឆ្នាំ ទៅ​ពាក់​ពន្ធ​រឿង​ដ៏​អាស្រូវ​នេះ​ វា​ជា​ការ​រំលោភ​យ៉ាង​ធ្ងន់ធ្ងរ​ទៅ​លើ​សីលធម៌​​ហើយ​ក៏​ជា​រំលោភ​សិទ្ធិ​ កុមារ​ផង​ដែរ៕ (ពត៍មានល្អអំអីស្រ្តី)

ខ្ញុំមានមោទនភាពណាស់ដោយបានប្រិយមិត្តចូលមកទស្សនា ហើយសូមឲ្យប្រិយមិត្តជួបប្រទះនៅតែសេចក្តីសុខគ្រប់ពេលវេលា សូមអរគុណ.....

“ទៅមុខ” “ថយក្រោយ”