Forkhmer Cambodia Angkor News Songs

បេក្ខភាព​តំណាងរាស្រ្ត​ស្រ្តី ​ថយចុះ​ក្នុង​ការបោះឆ្នោត​អាណត្តិ​ទី​៤
ដោយ សិង្ហ មេឃា

2008-05-19

លោក ទេព នីថា អគ្គលេខាធិការ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (គ.ជ.ប.) បាន​បង្ហើប​ឲ្យ​ដឹង​នៅថ្ងៃ ១៦ ឧសភា​នេះ​ថា បេក្ខភាព​ស្រ្តី​ពេញសិទ្ធិ​មាន​ត្រឹម​តែ ១៨​ភាគរយ​ប៉ុណ្ណោះ​សម្រាប់​ការប្រកួត​ប្រជែង​ដណ្តើម​អាសនៈ​តំណាងរាស្រ្ត​ ឆ្នាំ​២០០៨ ខាង​មុខ​នេះ ក្នុង​ចំណោម​គណបក្ស​ទាំង​១១ ដែល​បាន​ចុះបញ្ជី​នៅ គ.ជ.ប. ស្រប​ពេល​ដែល​គណបក្ស​សមរង្ស៊ី​បាន​ប្រកាស​បេក្ខភាព​ស្រ្តី​ត្រឹម​តែ ៣៣​នាក់ ។

AFP Photo

ស្ត្រី​ពរ​កូន​ក្នុង​ដៃ​ចូល​រួម​បោះឆ្នោត​ជ្រើស​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​អាណត្តិ​ទី​២ នា​ខែ​មេសា ២០០៧។

លោក អេង ឆៃអ៊ាង អគ្គលេខាធិការ​គណបក្ស​សមរង្ស៊ី​ទទួល​ស្គាល់​ថា ស្រ្តី​មាន​ភាព​ចាំបាច់​ក្នុង​រដ្ឋបាល​សាធារណៈ ព្រោះ​ភាព​ស្មោះត្រង់​បំផុត​របស់​ស្រ្តី តែ​ចំពោះ​បេក្ខជន​តំណាង​រាស្រ្ត​ជា​រឿង​មួយ​ពិសេស​ដោយឡែក ព្រោះ​តំណែង​នេះ ទាមទារ​មនុស្ស​ដែល​មាន​សក្តានុពល ។

លោក អេង ឆៃអ៊ាង បាន​ឲ្យ​ដឹង​ថា ៖ «ធម្មតា គណបក្ស​នយោបាយ​នីមួយ​ៗ គឺ​គោលដៅ​របស់​គេ គឺ​ចង់​ឈ្នះ​ឆ្នោត ដូច្នេះ​ការរៀបចំ​បេក្ខជន គឺ​គណបក្ស​នយោបាយ​នីមួយ​ៗ រៀបចំ​ធ្វើ​ម៉េច​ទាមទារ​យក​បេក្ខជន​ដែល​មាន​សក្តានុពល​ខ្លាំង ដើម្បី​ទៅ​ធ្វើ​សកម្មភាព ទៅ​រក​សន្លឹក​ឆ្នោត​នៅ​មូលដ្ឋាន ។ ដូច្នេះ ទាក់ទង​នឹង​ការរៀបចំ​បេក្ខជន​តំណាងរាស្រ្ត​ហ្នឹង ខ្ញុំ​មើល​ឃើញ​ថា វា​មិន​ទាក់ទង អាស្រ័យ​ទៅលើ​ភេទ​ទេ ប៉ុន្តែ​បើ​ក្នុង​ករណី​រៀបចំ​រដ្ឋបាល​រដ្ឋ គឺ​អាហ្នឹង បើ​យើង​ផ្តល់​អាទិភាព​ឲ្យ​ស្រ្តី​ច្រើន ជា​ការល្អ​ប្រសើរ​ជា​ទី​បំផុត» ។

គណបក្ស​នេះ​បាន​ផ្ញើ​បញ្ជី​ឈ្មោះ​បេក្ខភាព​តំណាងរាស្រ្ត​ជា​ស្រ្តី ត្រឹម​តែ ១៤​ភាគរយ ប៉ុណ្ណោះ ក្នុង​ចំណោម​បេក្ខភាព ២៤៦​នាក់ ដែល​ត្រូវ​បែង​ចែក​ទៅតាម​មណ្ឌល​បោះឆ្នោត​ទាំង ២៤​ខេត្ត-​ក្រុង ។

លោក​ជំទាវ ម៉ែន មុនីរតនា ស្ថិត​ក្នុង​លំដាប់​លេខរៀង​ទី​៤ នៅ​មណ្ឌល​ខេត្ត​ព្រៃវែង នៃ​គណបក្ស​សមរង្ស៊ី យល់ថា ការចូលរួម​របស់​ស្រ្តី​នៅក្នុង​គណបក្ស​មាន​ចំនួន​ថយចុះ ដោយសារ​ការធ្វើ​នយោបាយ​នៅ​កម្ពុជា​មិន​អាច​ផ្តល់​ឲ្យ​ស្រ្តី​នូវ​ចំណូល​ គ្រប់គ្រាន់​សម្រាប់​ទប់ទល់​នឹង​ជីវភាព​គ្រួសារ​បាន ។

លោកជំទាវ ម៉ែន មុនីរតនា បាន​ឲ្យ​ដឹង​ថា ៖ «ធ្វើ​នយោបាយ ក៏រួមផ្សំ​ទៅ​នឹង​ថវិកា​ដែរ ដូច្នេះ​ដោយសារ​ប្រទេស​កម្ពុជា​យើង មិន​មាន​ថវិកា​គ្រប់គ្រាន់ ព្រោះ​ស្រ្តី​គាត់​មិនមាន​ការងារ​ធ្វើ  ហើយ​មិន​មាន​ប្រាក់​កម្រៃ​សម្រាប់​ទប់ទល់​នឹង​ជីវភាព​គ្រួសារ ដូច្នេះ​បាន​ជា​ការចូលរួម​របស់​ស្រ្តី​នៅ​មាន​ចំនួនតិច​នៅ​ឡើយ» ។

ការគៀងគរ​ប្រមូល​សមាជិក​របស់​គណបក្ស​សមរង្ស៊ី ដែល​ត្រូវ​គេ​ចាត់ទុក​ថា ជា​បក្ស​ប្រឆាំង​ធំ​ជាង​គេ​នៅ​កម្ពុជា មាន​ការលំបាក​បែបនេះ​ទៅ​ហើយ ចុះ​ទម្រាំ​គណបក្ស​ដែល​ទើបតែ​បង្កើត​ថ្មី រឹតតែ​មាន​ភាពខ្សត់ខ្សោយ​ក្នុង​ការប្រមូល​សមាជិក​គាំទ្រ​ជា​ស្រ្តី​ទៅ​ទៀត ។ នេះ​បើតាម​សម្ដី​របស់​លោក កឹម សុខា ជា​បេក្ខភាព​នាយក​រដ្ឋមន្រ្តី​របស់​គណបក្ស​សិទ្ធិមនុស្ស​ដែល​បាន​ត្អូញត្អែរ ។

លោក កឹម សុខា បាន​ឲ្យ​ដឹង​ថា ៖ «ប្រជាពលរដ្ឋ​ខ្លាច ខ្លាច​ការគំរាម​កំហែង ស្រ្តី​យើង​ក៏​លោក​នៅ​មាន​ភាព​ទន់ខ្សោយ នៅ​ស្រុក​ខ្មែរ​យើង គេ​អត់ទាន់​លើក​ទឹកចិត្ត​ស្រ្តី អ៊ីចឹង​ហើយ​គាត់​នៅមាន​ការភ័យ​ខ្លាច​មិនសូវ​ហ៊ាន​ចូលរួមទេ ហ្នឹង​ចំណុច​ទី​មួយ ទីពីរ​ដោយសារ​បញ្ហា​ជីវភាព» ។

ចំណែក​លោក​ជំទាវ ហូ ណូន តំណាងរាស្រ្ត​គណបក្ស​ប្រជាជន​កម្ពុជា ដែល​ជា​បក្ស​កាន់​អំណាច​វិញ មិន​មាន​ការភ័យខ្លាច​ដូច​តំណាងរាស្រ្ត​ស្រ្តី​ក្នុង​បក្ស​ប្រឆាំង​ដទៃ​ទៀត​ ទេ ។ លោកជំទាវ ធ្លាប់​ទទួល​លាភ​សក្ការៈ​ពី​បក្ស​នេះ​ជា​ច្រើន​ឆ្នាំ​មកហើយ នៅតែ​មាន​មោទនភាព​លើ​បក្ស​របស់​ខ្លួន​យ៉ាងខ្លាំង ខណៈ​ដែល​បេក្ខភាព​ស្រ្តី​ក្នុង​បក្ស​នេះ​មាន​ច្រើន​ជាង​គេ ។

លោកជំទាវ ហូ ណូន បាន​ឲ្យ​ដឹង​ថា ៖ «ចំពោះ​គណបក្ស​ប្រជាជន​គឺ​បាន​លើក​កម្ពស់​ស្រ្តី​ច្រើន​ណាស់ ហើយ​ពិសេស គណបក្ស​ប្រជាជន​មិនតិច​ជាង ៣០​ភាគរយ​ទេ» ។

លោក ជាម យៀប តំណាងរាស្រ្ត​គណបក្ស​ប្រជាជន​កម្ពុជា យល់​ថា ម្ចាស់ឆ្នោត​ភាគច្រើន​ជា​ស្រ្តី ហើយ​កំណើន​ស្រ្តី​ក្នុង​បក្ស​អាច​បង្កើន​ចំនួន​សន្លឹក​ឆ្នោត​បាន​ផង​ដែរ ដូច្នេះ​ទើប​ខំ​ជ្រោមជ្រែង​បញ្ចូល​បេក្ខភាព​ស្រ្តី​ក្នុង​ការប្រកួត​ប្រជែង​ ដណ្ដើម​អាសនៈ​អាណត្តិ​ទី ៤ បាន​ច្រើន​ជាង ៣០​ភាគរយ ដូច្នេះ ស្រ្តី​បាន​ក្លាយ​ជា​ក្រុម​គោលដៅ​មួយ​ក្នុង​ការប្រមូល​សំឡេង​ឆ្នោត​របស់​ បក្ស​លោក ជាម យៀប ។

លោក ជាម យៀប បាន​ឲ្យ​ដឹង​ថា ៖ «ខ្ញុំ​យល់ឃើញ​ថា ទោះបី​យ៉ាងណា​នៅ​កម្ពុជា ស្រ្តី​មាន​ច្រើន​ជាង​បុរស អ៊ីចឹង​ហើយ យើង​លើក​ទឹកចិត្ត​អ៊ីចឹង​អាច​ទាក់ទាញ​បាន​មួយ​ចំនួន​ដែរ» ។

សូម​បញ្ជាក់​ផងដែរ​ថា ចំនួន​ម្ចាស់​ឆ្នោត​ដែល​បាន​ចុះបញ្ជី​បោះឆ្នោត​សម្រាប់​ជ្រើស​តំណាង​របស់​ ខ្លួន​ដែល​ពេញ​ចិត្ត​នៅថ្ងៃ​ទី​២៧ ខែ​កក្កដា ឆ្នាំ​២០០៨ ដែល​ជា​ថ្ងៃ​កំណត់​ប្រជាប្រិយភាព​គណបក្ស មាន​ចំនួន ៨.១២៤.៣៩១​នាក់ ក្នុង​នោះ​ស្រ្តី​មាន ៥៣​ភាគរយ នេះ​បើតាម​របាយការណ៍​របស់ គ.ជ.ប. ។

ក្រឡេក​មកមើល​ខាង​សង្គម​ស៊ីវិល​វិញ ជា​ម្ចាស់ឆ្នោត​មួយ​រូប កញ្ញា ហាក់ លីណា យល់​ថា បេក្ខភាព​ជា​ស្រ្តី​អាច​ទាក់ទាញ​សន្លឹក​ឆ្នោត​បាន​ច្រើន ដូចគ្នា​នឹង​ការតបស្នង​ម្ចាស់ឆ្នោត​វិញ ព្រោះ​មាន​តែ​ស្រី​ទេ ដែល​យល់ចិត្ត​ស្រ្តី​ដូចគ្នា ។

កញ្ញា ហាក់ លីណា បាន​ឲ្យ​ដឹង​ថា ៖ «ប្រសិន​បើ​ខ្ញុំ​បោះឆ្នោត ខ្ញុំ​ត្រូវ​សម្គាល់​មើល​ថា​តើ គណបក្ស​មួយ​ណា ដែល​គាត់​ផ្តល់​បេក្ខភាព​ដល់​ស្រ្តី ។ ខ្ញុំ​អាច​គិតថា គាត់​អាច​ការពារ​សិទ្ធិ​ស្រ្តី ទីពីរ​ជំរុញ​សិទ្ធិ​ការពារ​ស្រ្តី​ប្រឆាំង​អំពើ​ហិង្សា​គ្រួសារ អំពើ​ពុករលួយ ឬ​ការគាប​សង្កត់​លើ​ស្រ្តី ហើយ​គាត់​លើក​មក​ថា ខ្ញុំ​ស្រ្តី​ដែរ អ៊ីចឹង​ខ្ញុំ​យល់​ថា ស្រ្តី​មាន​ការភ័យ​ខ្លាច​ម៉េច ស្រ្តី​ចង់​ឲ្យ​បុរស​លើក​តម្កើង​ខ្លួន​ម៉េច​?» ។

បើ​តាម​លទ្ធផល​នៃ​ការបោះឆ្នោត​កាលពី​ពេល​កន្លង​មក តំណាងរាស្រ្ត​ស្រ្តី​មាន​ចំនួន​កើន​ឡើង​ជា​លំដាប់ រាប់​ចាប់ពី​ការបោះឆ្នោត ឆ្នាំ​១៩៩៣ ដែល​បាន​ជាប់​ស្រ្តី ចំនួន ៥​រូប និង​ឆ្នាំ​២០០៣ ជាប់​ស្រ្តី ២៣​រូប ។

លោកស្រី ពុង ឈីវកេក នាយិកា​អង្គការ​សិទ្ធិមនុស្ស លីកាដូ មាន​ការសោកស្តាយ​ចំពោះ​តួលេខ​ស្រ្តី​នៅក្នុង​ឆ្នាំនេះ ដែល​មាន​ការថយចុះ ហើយ​មាន​ការភ័យ​ខ្លាច​ចំពោះ​ស្រ្តី​ពេញ​សិទ្ធិ​ចំនួន ១៨​ភាគរយ និង​ស្រ្តី​បម្រុង​ចំនួន ២១​ភាគរយ ទាំងនេះ ក្រែង​មិន​មាន​សំណាង​ល្អ​គ្រប់គ្រាន់ ។ លោកស្រី​បាន​បង្ហាញ​ថា កង្វះ​ខាត​បេក្ខជនស្រ្តី ក៏​ជា​លេស​របស់​បក្ស​ក្នុង​ការរារាំង​កំណើន​ស្រ្តី​នៅក្នុង​រដ្ឋសភា​ផង​ដែរ ។

លោកស្រី ពុង ឈីវកេក បាន​ឲ្យ​ដឹង​ថា ៖ «យើង​ចង់​ឲ្យ​ប្រធាន​គណបក្ស​ នយោបាយ ដាក់​ស្រ្តី​ឆ្លាស់​គ្នា ព្រោះ​ប្រទេស​យើង ប្រព័ន្ធ​បោះឆ្នោត​យើង យើង​បោះឆ្នោត​ជូន​គណបក្ស ហើយ​គណបក្ស​ហ្នឹង​ជា​អ្នក​ធ្វើ​បញ្ជី​ឈ្មោះ បើ​មិន​ដាក់​ស្រ្តី មិន​ដាក់​ខាងលើ អត់​មាន​ភ័ព្វសំណាង​នឹង​បាន​ជាប់ទេ ប៉ុន្តែ ចម្លើយ​មក​វិញ ចេះតែ​ឆ្លើយ​ដដែល​ៗ​ពី​អ្នកដឹកនាំ​គណបក្ស​ថា ដោយសារ​ខ្វះ​បេក្ខជន​ស្រ្តី ដោយសារ​ស្រ្តី​មិនសូវ​បាន​រៀនសូត្រ  មិន​សូវ​ក្លាហាន មិន​សូវ​មាន​អ្នកគាំទ្រ​ពី​ស្វាមី ឬ​ពី​ក្រុមគ្រួសារ» ។

ដំណោះស្រាយ​ដែល​អាច​បង្កើន​សំឡេង​ស្រ្តី​នៅក្នុង​សង្គម មាន​តែ​ការគាំទ្រ​លើក​ទឹកចិត្ត​ទាំងអស់​គ្នា និង​ត្រូវការ​ពេលវេលា​ជា​ច្រើន​ទៀត ទើប​អាច​ផ្លាស់ប្តូរ​តួនាទី​ស្រ្តី​នៅក្នុង​សង្គម​បាន ។ នេះ​ជា​ការយល់​ឃើញ​របស់​លោកស្រី ពុង ឈីវកេក ។

លោកស្រី ពុង ឈីវកេក បាន​ឲ្យ​ដឹង​ថា ៖ «រឿង​ដដែល​ៗ ដូច្នេះ​ហើយ​បាន​យើង​ថា យើង​ខំ​ប្រឹង​ធ្វើ​ម៉េច​លើក​ទឹកចិត្ត​ស្រ្តី ឲ្យ​ស្រ្តី​ទុកចិត្ត​ខ្លួន​ឯង មាន​សេចក្តី​ក្លាហាន ហើយ​យើង​សុំ​ឲ្យ​បុរស​ជា​ស្វាមី​ជួយ​ជំរុញ​ភរិយា​ផង បើ​កាលណា​ស្វាមី​មិន​ជំរុញ​ឲ្យ​អស់ពី​ដៃ ភរិយា​អត់ហ៊ាន​ទៅ ។ រឿង​ហ្នឹង​ជារឿង ដូច​ថា ទំនៀម​ទម្លាប់​យើង​ផង ហើយ​ការអប់រំ​របស់​ស្រ្តី ហើយ​ខ្វះការគាំទ្រ​ទៀត» ៕

សមាគម​គ្រូ​បង្រៀន​ស្នើ​ឲ្យ​រដ្ឋាភិបាល​ដោះ​ស្រាយ​អតិផរណា​ដែល​កំពុង​បង្ក​បញ្ហា​ដល់​ការ​សិក្សា​របស់​កូន​ខ្មែរ
សមាគម​គ្រូ​បង្រៀន​បាន​ប្រកាស​នៅ​ថ្ងៃ​នេះ​ថា អតិផរណា​ទំនិញ​ឡើង​ថ្លៃ បាន​កើន​ឡើង​នៅ​តាម​សាលា​រៀន​ភាគ​ច្រើន​។ នោះ​គឺ​គ្រូ​បង្រៀន​បាន​បោះ​បង់​ការ​បង្រៀន​ដោយ​សារ​តែ​វិបត្តិ​ជីវភាព​រស់​ នៅ។ ចំណែក​អាណាព្យាបាល ក៏​បាន​បញ្ឈប់​កូន​ពី​សាលា​រៀន​ដើម្បី​ធ្វើ​ការ​ងារ​រក​ប្រាក់​ចំណូល​ សម្រាប់​គ្រួសារ។ នៅ​តាម​សាលា​រៀន​ខ្លះ​ទៀត សិស្សានុសិស្ស​មួយ​ចំនួន​ត្រូវ​បង្ខំ​ចិត្ត​បោះបង់​ការ​សិក្សា ព្រោះ​តែ​មិន​មាន​ប្រាក់​បង់​ថ្លៃ​សាលា។

តម្លៃ​អតិផរណា​ទំនិញ​ឡើង​ថ្លៃ​ហក់​ឡើង​យ៉ាង​គំហុក​នា​ពេល​បច្ចុប្បន្ន​ ភាព​នេះ ត្រូវ​បាន​សមាគម​គ្រូ​បង្រៀន​របស់​លោក​រ៉ុង ឈុន ប្រកាស​ថា នាំ​ឲ្យ​ប៉ះ​ពាល់​ដល់​ការ​សិក្សា​នៅ​តាម​សាលា​រៀន​ភាគ​ច្រើន។ សាលា​រៀន​ខ្លះ​ត្រូវ​គ្រូ​បង្រៀន​ឈប់​ទៅ​បង្រៀន និង​ខ្លះ​ទៅ​បង្រៀន​មិន​ទៀត​ទាត់​ដោយ​សារ​គ្រូ​ជួប​វិបត្តិ​ជីវភាព​រស់​នៅ។ គ្រូ​បង្រៀន​សព្វ​ថ្ងៃ​ត្រូវ​ចំណាយ​ខ្ពស់ តែ​ប្រាក់​ខែ​ទាប ទទួល​បាន​ជា​មធ្យម​តែ​ ២០​ម៉ឺន​រៀល ប្រមាណ​តែ​ ៥០ ដុល្លា​អាមេរិក​ប៉ុណ្ណោះ​ក្នុង​មួយ​ខែ។ ប្រាក់​ខែ​ទាប​នេះ​ហើយ​ដែល​នាំ​ឲ្យ​គ្រូ​បង្រៀន​យក​ពេល​វេលា​បង្រៀន​សិស្ស​ ទៅ​ប្រកប​របរ​ផ្សេង​ដើម្បី​ដោះ​ស្រាយ​ជីវភាព​ប្រចាំ​ថ្ងៃ។ ចំណែក​នៅ​សាលា​ខ្លះ​ទៀត​អាណាព្យាបាល​បាន​បញ្ឈប់​កូន​ពី​សាលា​ដើម្បី​ឲ្យ​ជួយ ​ធ្វើ​ការ​ងារ​រក​ប្រាក់​ចំណូល​ផ្គត់ផ្គង់​គ្រួសារ។ អតិផរណា​ទំនិញ​ឡើង​ថ្លៃ ក៏​បាន​ធ្វើ​ឲ្យ​សិស្ស-និស្សិត​មួយ​ចំនួន​ទៀត​សម្រេច​ចិត្ត​បោះបង់​ការ​ សិក្សា​ព្រោះ​តែ​មិន​មាន​លទ្ធភាព​បង់​ថ្លៃ​សាលា។

សមាគម​គ្រូ​បង្រៀន​របស់​ លោក​រ៉ុង ឈុន បាន​ទទូច​ឲ្យ​រដ្ឋាភិបាល​ដោះ​ស្រាយ​បញ្ហា​អតិផរណា​ទំនិញ​ឡើង​ថ្លៃ ដោយ​គ្រាន់​តែ​បញ្ចុះ​តម្លៃ​ពន្ធ​នាំ​ចូល​ឲ្យ​ពាណិជ្ជករ​ចំណេញ​តិច និង​បើក​ឲ្យ​មាន​ការ​ប្រកួត​ប្រជែង​យ៉ាង​ទូលាយ។ ក៏​ប៉ុន្តែ​ដំណោះ​ស្រាយ​លើ​ដំណោះ​ស្រាយ​លើ​បញ្ហា​អតិផរណា​ទំនិញ​ឡើង​ថ្លៃ ត្រូវ​បាន​មន្រ្តី​រដ្ឋាភិបាល​អះ​អាង​ថា រដ្ឋាភិបាល​បាន​ចាត់​វិធាន​ការ​ជា​បន្ទាន់​រួច​ហើយ។ ជា​អាទិ៍​មាន​ការ​បើក​ឲ្យ​នាំ​ត្រី​សាច់​ចូល​ពី​ក្រៅ និង​ការ​រារាំង​មិន​ឲ្យ​នាំ​អង្ករ​ទៅ​លក់​នៅ​ក្រៅ​ប្រទេស​ជា​ដើម។ ចំណែក​បញ្ហា​ជីវភាព​រស់​នៅ​របស់​គ្រូ​បង្រៀន​វិញ​ត្រូវ​បាន​ អនុរដ្ឋលេខាធិការ​ក្រសួង​អប់រំ​លោក​ជា សែ ឲ្យ​ដឹង​ថា រដ្ឋាភិបាល​បាន​ដោះ​ស្រាយ​តាម​រយះ​ការ​ដំឡើង​ប្រាក់​ខែ​ជា​បន្តបន្ទាប់។ អំពី​ការ​បោះ​បង់​ការ​សិក្សា​របស់​សិស្ស​-និស្សិត លោក​អនុរដ្ឋលេខាធិការ​ក៏​បាន​ទទួល​ស្គាល់​ថា កើត​មាន​នៅ​តាម​ទី​ជនបទ​មួយ​ចំនួន។ តែ​កើត​ឡើង​ចំពោះ​សិស្ស​នារី​ដែល​ឳពុក​ម្តាយ​ឲ្យ​ឈប់​រៀន​ដើម្បី​ចូល​ ធ្វើការ​នៅ​រោង​ចក្រ​កាត់​ដេរ​ដើម្បី​រក​ចំណូល​ផ្គត់ផ្គង់​ជីវភាព​គ្រួសារ មិនមែន​ឈប់​រៀន​ដោយ​សារ​តែ​ទំនិញ​ឡើង​ថ្លៃ ឬ​មិន​មាន​លទ្ធភាព​បង់​ថ្លៃ​សាលា​នោះ​ឡើយ៕ (ដោយៈ ស្ត្រី)